ក្រុមជម្រើសជាតិអាហ្សង់ទីនទទួលបានប្រាក់រង្វាន់ចំនួន ៤១ លានអឺរ៉ូពី FIFA សម្រាប់ការឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២
បរទេស÷មូលនិធិរង្វាន់សរុបនៃការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាមានចំនួន €៤២៩ លាន។ម្ចាស់មេដាយប្រាក់នៃ World Cup ក្រុមបារាំងទទួលបាន ២៩ លានអឺរ៉ូ នេះបើយោងតាម RMC Sport ។
មានការកត់សម្គាល់ថា សហព័ន្ធបាល់ទាត់បារាំងនឹងបញ្ជូនប្រាក់ចំណូល ៣០% ទៅកាន់កីឡាករ និងបុគ្គលិករបស់ក្រុមជម្រើសជាតិ ហើយថវិកាដែលនៅសល់នឹងត្រូវយកទៅវិនិយោគក្នុងការអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេស។