ក្រុមការងារនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចុះផ្តល់អត្តសញ្ញាណប័ណ្ណ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផុតសុពលភាព ត្រឹមខែកក្កដា ឆ្នាំ២០២៣៕