គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA43)
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA43) ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៕