ឯកឧត្តម ផៃ ស៊ីផាន ដឹកនាំសហការី ព្រមទាំងសមាជិកសហគមន៍មិត្តប្រាសាទព្រះវិហារ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង
ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំសហការី ព្រមទាំងសមាជិកសហគមន៍មិត្តប្រាសាទព្រះវិហារ ចូលជួបសម្តែងការគួរសម ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ដើម្បីរំលឹកអនុស្សាវរីយ៍ និងស្នាដៃ ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ បម្រើជាតិ និងប្រជាជន តាមរយៈការដឹកនាំការងារទំនាក់ទំនងការទូត និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ត្រូវបានលើកតម្កើងលើឆាកអន្តរជាតិជាបន្តបន្ទាប់៕