**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទទួលជួបពិភាក្សាការងារ ជាមួយឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លើគម្រោងត្រីភាគី នៅមជ្ឈមណ្ឌលជាតិ

ភ្នំពេញ៖ លោក TANINAI Ichitomo ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចូលជួបពិភាក្សាការងារហ្វឹកហ្វឺនលើគម្រោងត្រីភាគី ជប៉ុន អង្គការសហប្រជាជាតិ ( អសប ) និងកម្ពុជា ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិកាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី ជប៉ុន អ.ស.ប. និងកម្ពុជា ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់គ្រឿងចក្រវិស្វកម្មធន់ធ្ងន់នាឆ្នាំ២០២៧ ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ាន និងក្នុងតំបន់ ។ គម្រោងនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំងឱ្យធ្វើការចល័តបានយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់។ គម្រោងនេះផងដែរ ត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម Shinzo ABE នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន នាកិច្ចប្រជុំកំពូលស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការ អ.ស.ប. កាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ ។

ដើម្បីគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគីនាពេលខាងមុខ លោក TANINAI Ichitomo បានថ្លែងថា ជប៉ុន នឹងផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា និងបញ្ជូនក្រុមការងារដែលមានជំនាញខាងវិស្វកម្មមកកម្ពុជា ដើម្បីពិភាក្សាការរៀបចំវគ្គហ្វឹកហ្វឺនដល់កងកម្លាំងមួកខៀវកម្ពុជា។

លោក TANINAI Ichitomo រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុងវិស័យរក្សាសន្តិភាព ជាពិសេស ការបង្កើនកិច្ចសហប្រតិបត្តិការវិស័យបោសសំអាតមីននៅកម្ពុជា។

លោក TANINAI Ichitomo ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ ក្រៅពីនេះ លោកក៏បានកោតសរសើរកម្ពុជា ក្នុងការបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មនៅក្រៅប្រទេស រួមទាំងសកម្មភាពបោសសំអាតមីនយ៉ាងសកម្មរបស់កម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅដល់ភាគីជប៉ុន ដែលតែងតែផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ទោះបីក្នុងឆ្នាំ ២០២២នេះ ជាខួបលើកទី៣០ ដែលជប៉ុនបានចូលរួមបំពេញបេសកកម្មសន្តិភាព UNTAC និងមានសមាជិក ២នាក់បានពលីជីវិតក្នុងពេលបំពេញការងារនៅកម្ពុជាផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើដល់ភាគីជប៉ុន ជួយផ្តល់ការងារហ្វឹកហ្វឺនរយៈពេលវែងឱ្យបានច្រើនទាំងគ្រូបង្គោល និងសិក្ខាកាមឆ្នើម ដើម្បីពង្រឹងសមត្ថភាព ចំណេះ និងជំនាញ ដើម្បីចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ អោយកាន់តែល្អប្រសើរថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង