ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារអត្តសញ្ញាណកម្មដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ត្រី ម៉ៅ សៅដា អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានកំពុងបំពេញភារកិច្ចនៅវិមានរដ្ឋសភា ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនអ្នកតំណាងរាស្រ្ត មន្ត្រីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនមន្ត្រីអត្តសញ្ញាណកម្មដែលយកអស់កម្លាំងកាយចិត្តបម្រើការធ្វើអត្តសញ្ញាណប័ណ្ណជូនអ្នកតំណាងរាស្រ្ត និងមន្ត្រីអគ្គលេខាធិការរដ្ឋសភា ក្នុងការរួមចំណែកយកទៅបម្រើការបោះឆ្នោត និងបញ្ជាក់លិខិតស្នាមផ្សេងៗតាមការចាំបាច់ ៕