**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អញ្ជើញសំណេះសំណាល ជាមួយក្រុមការងារ កា៩០ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារk90 យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលមកបំពេញការងារ ស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីគ្រប់សម័យសង្គ្រាម ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការផ្នែកសឹករងកំពង់ត្រឡាច ។

ស្ថិតក្នុងឱកាសនោះ លោកមេបញ្ជាការ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបុព្វហេតុចូលរួមរំដោះប្រទេសកម្ពុជា និយាយរួមនិយាយដោយឡែក ខេត្តកំពង់ឆ្នាំង ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជំនះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

លោកមេបញ្ជាការ បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងល្អជាមួយគ្រប់បណ្តាប្រទេសជាមិត្ត ក៏ដូចជាប្រទេសវៀតណាម ដោយឡែកអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជាមួយបញ្ជាការដ្ឋាន យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ក៏បានចងសម្ព័ន្ធមេត្រីភាពយ៉ាងជិតស្និទផងដែរ ។ លោកបានប្តេជ្ញាសហការជួយសម្រួលគ្រប់ការងាររបស់ក្រុមជំនាញk90 ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ឲ្យសម្រេចបានលទ្ធផលល្អប្រសើរ នាពេលនេះ ។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ក្នុងនោះមាន អង្ករ ១២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ មួយចំនួន ឧបត្ថម្ភដល់ក្រុមការងាររុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស័្មគ្រចិត្ត និងជំនាញការវៀតណាម និងបានចូលរួមពិសារអាហារសាមគ្គី ដែលបញ្ជាក់អំពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងអង្គភាពទាំងពីរ តំបន់់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង ជំនាញK90 យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។

ចុងបញ្ចប់ លោកមេបញ្ជាការ បានជូនពរដល់ក្រុមការងារទាំងអស់ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានដាក់ឲ្យ ។

គួរបញ្ជាក់ផងដែរថា ចាប់ពីជំហ៊ានទី១ រដូវប្រាំងឆ្នាំ២០០២-២០០៣ រហូតដល់ជំហ៊ានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២ ក្រុមការងារជំនាញខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមជំនាញK90 ស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម បានចំនួន៣៦៣សព ដោយឡែក ជំហ៊ានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣នេះ ក្រុមការងារ ជីកលើកបាន ០១សព និងកំពុងរុករកជាបន្តទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង