នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង អញ្ជើញរៀបចំប្រជុំផែនការ ការពារ សន្តិសុខ សុវត្តិភាព ជូនសម្តេចតេជោ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវខេត្តលេខ១៤៨បេ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជការដ្ឋានអង្គរក្ស និងឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ប្រធានគណៈកម្មការសន្តិសុខសម្ដេចតេជោ នាព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញរៀបចំប្រជុំផែនការ ការពារ សន្តិសុខ សុវត្តិភាព ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវខេត្តលេខ១៤៨បេ (វិថីសម្ដេចសង្ឃរាជ ទេព វង្ស និងផ្លូវខេត្តលេខ១៤៨ តីរវិថី សម្ដេចតេជោ ហ៊ុន សែន ប្រវែងសរុប ៤៣០២៥គីឡូ )នៅខេត្តព្រះសីហនុថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ ខាងមុខនេះ៕