ឆៀកចល័ត នៅខេត្តតាកែវ ប៉ៃលិន កែប ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ២៣ ខែធ្នូ
ភ្នំពេញ៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តតាកែវ ប៉ៃលិន កែប ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៩ – ២៣ ខែធ្នូ ឆ្នាំ២០២២។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ ៕