**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលជាង ៣០៦៩ លានដុល្លា ក្នុងរយៈពេល១០ខែ

ភ្នំពេញ៖ ​តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ពីការនាំចេញកសិផលមានចំនួន ៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាមេរិក។

របាយការណ៍ បានគូសបញ្ជាក់ថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ រយៈពេល១០ខែ ឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាមេរិក ដែលក្នុងនោះរួមមាន៖

*ការនាំចេញអង្ករមានបរិមាណចំនួន៥០៩ ២៤៩តោន កើនឡើង៤៩ ០៨០តោន (១០.៦៧%) មានទឹកប្រាក់ ៤៣៥ ៤០៧ ៨៩៥ដុល្លារ
* ការនាំចេញស្រូវមានបរិមា ២ ៤៤០ ១១២តោន ថយចុះចំនួន២១៩ ៨៧៨តោន (-៨.២៧%) មានទឹកប្រាក់ ៤៩២ ៩០២ ៦២៤ដុល្លារ * ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានបរិមាណ ៤ ៦៦៩ ៩៧៤តោន កើនឡើងចំនួន ៤៤៨ ៨២១តោន (១០.៦៣%) មានទឹកប្រាក់ ២ ១៤១ ៦៦១ ៨៣០ដុល្លារ។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ រួមមាន៖
* ចំណិតដំឡូងមីក្រៀម មានចំនួន ១ ៦៧០ ០៩០តោន (កើនឡើងចំនួន ២៤.៩៨%) * ម្សៅដំឡូងមី មានចំនួន ៥២ ០៩៣តោន (កើនឡើងចំនួន ៩៣.១៤%) * កាកសំណល់ដំឡូងមី មានចំនួន ៩ ១៧៩តោន (កើនឡើងចំនួន ២៥.៨១%) * គ្រាប់ស្វាយចន្ទីឆៅ មានចំនួន ៤៦៩ ៥១៥ តោន (ថយចុះចំនួន -៤៨.៥៩%) * គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន ៥៩៩ តោន (ថយចុះចំនួន -៥៨.៩៣%) * គ្រាប់ពោត មានចំនួន ១៥៤ ៩៤៨ តោន (ថយចុះចំនួន -១.៣៩%) * គ្រាប់សណ្ដែកបាយ មានចំនួន ៣៥ ០២៥ តោន (កើនឡើងចំនួន ៣៨.១៥%) * គ្រាប់សណ្តែកសៀង មានចំនួន ១១៥ ៩៣៥តោន (កើនឡើងចំនួន ១២២.០៥%) * ផ្លែចេកស្រស់ មានចំនួន ៣២៥ ៨៥៩ តោន (ថយចុះចំនួន -១១.៧៩%) * ផ្លែស្វាយស្រស់ មានចំនួន ១៣៨ ៣៧៧ តោន (ថយចុះចំនួន -៣១.៥៤%) * ដំណាប់ស្វាយ មានចំនួន ១៥ ៨១៦ តោន (កើនឡើងចំនួន ១.០៦%) * ដូងប្រេង មានចំនួន ៥៤ ៨៧៨ តោន (កើនឡើងចំនួន ១២.៥១%) * ម្រេច មានចំនួន ៧ ៧០៤ តោន (ថយចុះចំនួន -៧២.១២%) * ថ្នាំជក់ មានជាង ៥ ៦៩៧ តោន កើនឡើងចំនួន ៤៤.៨២%) * បន្លែចម្រុះមានជាង ៨០តោន (ថយចុះចំនួន -៤.៦៦%)៕

 

អត្ថបទដែលជាប់ទាក់ទង