ឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួន ជូនមន្ត្រីនគរបាល ចំនួន២នាក់ ដែលមានជំងឺ
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ចាន់ កកិត្តិខុម ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននិងការងារយេនឌ័រ បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនមន្ត្រីនគរបាលចំនួន០២នាក់ដែលមានជំងឺ។
មន្ត្រីនគរបាលចំនួន០២នាក់ដែលមានជំងឺនោះរួមមាន៖
១- លោកស្រីអនុសេនីយ៍ឯក មេធ សុភ័ណ្ឌឋានៈនាយផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។ ក្រុមការងារនាំយកនូវថវិកានិងសម្ភារចុះទៅសួរសុខទុក្ខដល់គេហដ្ឋានស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួនៈ ៤០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួនៈ៤០ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងាររង ចំនួនៈ ៥ ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ភន ដាយ៉ា អធិការរងខណ្ឌព្រែកព្នៅ ចំនួនៈ ១០ម៉ឺនរៀល
២- លោកស្រីអនុសេនីយ៍ឯក សុខ ប៉ូឡម ឋាន:នាយរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ក្រុមការងារបានចុះទៅសួសុខទុក្ខដល់គេហដ្ឋាននៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទទួលបានកាឧបត្ថម្ភៈ
-ថវិកាឯកឧត្តមស្នងការចំនួនៈ ៤០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួនៈ ៤០ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងាររង ចំនួន ៥ ម៉ឺនរៀល
ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាល សម្រាលមាតុភាពនិងមានជំងឺ មិនថាបុរស ឬ ស្ត្រី ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់មន្ត្រីដែលមានជំងឺ៕