ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង អញ្ជើញជូនពរ ការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា ក្នុងឱកាសពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៨
ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃអង្គារ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជូនពរ ការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា ក្នុងឱកាសពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម៕