**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ផ្ទះថ្មី ១ខ្នងជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានប្រគល់ជូនស្រ្តីមេម៉ាយ រស់នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន

 

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់-ទទួលផ្ទះថ្មីចំនួន ១ខ្នង ជូនស្រ្តីមេម៉ាយចំនួន ១គ្រួសារ រស់នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះឯកឧត្តម ងួន រតន: បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ
ផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរង
គ្រោះបំផុតជាបន្តបន្ទាប់ និងជួយសម្រាលការលំបាកដល់
ប្រជាពលរដ្ឋដូចភ្លៀងរលឹម។

ទន្ទឹមនឹងនេះ ឯកឧត្តម បានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តប្រឹងប្រែងប្រកបរបរ បង្កបង្កើនផល ដាំដំណាំសុវត្ថិភាពគ្រួសារដើម្បីលើកកម្ពស់ជីវភាពរស់នៅ ដូចពាក្យចាស់ថា «រពឹសដៃផ្ទៃឆ្អែត» ហើយត្រូវលើកកម្ពស់ការរក្សាអនាម័យ ពិសាទឹកដាំឆ្អិន និងសូមរស់នៅក្នុងផ្ទះថ្មីដោយក្តីសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។

ជាមួយគ្នានេះ អំណោយផ្តល់ជូនម្ចាស់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សម្ភារចានឆ្នាំង ១ឈុត, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, កន្ទេល ១,និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង