រដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់
ភ្នំពេញ៖ ជាក់ស្ដែងថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានធ្វើការជួសជុលផ្លូវមួយខ្សែ ចាប់ពីផ្លូវបំបែកដើមស្រល់ រហូតមកទល់ផ្លូវបំបែកផ្លូវភ្លោះក្រុងសែនមនោរម្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្នុងការធ្វើដំណើរ ផ្លូវមួយខ្សែនេះស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តមណ្ឌលគិរី សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយគោរពទៅតាមគោលការណ៍របស់រដ្ឋបាលខេត្ត កុំធ្វើការសាងសង់តូបនៅលើចំណីផ្លូវជាដើម៕