**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ព័ត៌មានលម្អិត៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថបានបញ្ចប់ប្រតិបត្តិការទាំងស្រុង ដោយបញ្ជូនឧក្រិដ្ឋជន១០នាក់ និងគ្រឿងញៀនជាង១តោន ទៅតុលាការ

(ព្រះសីហនុ)៖ ដោយប្រើប្រាស់រយៈពេល១០ថ្ងៃគត់ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅចុងឆ្នាំ២០២២នេះ ស្ថិតក្នុងខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថបានបិទបញ្ចប់ប្រតិបត្តិការទាំងស្រុង ជាមួយនឹងការឃាត់ខ្លួនឧក្រិដ្ឋសរុប១០នាក់ (ចិន៦នាក់, តៃវ៉ាន់ម្នាក់ និងខ្មែរ៣នាក់) និងសារធាតុញៀន ព្រមទាំងសារធាតុគីមីផ្សំ ទម្ងន់ជាង១តោន បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានគូសបញ្ជាក់ថា ប្រតិបត្តិការថ្ងៃដំបូងបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតក្នុងក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបានអូសបន្លាយការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។
ការស្រាវជ្រាវនេះ គឺធ្វើឡើងដោយគណៈកម្មការចំពោះកិច្ច ដែលបង្កើតដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប និងសមាជិក ចំនួន៥រូប។
បើតាមលោកឧត្តមសេនីយ៍ត្រី មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនឧក្រិដ្ឋជនសរុបចំនួន១០នាក់ ក្នុងនោះជនជាតិចិន ចំនួន០៦នាក់ ជនជាតិចិនតៃវ៉ាន់ ម្នាក់ និងជនជាតិខ្មែរ ចំនួន០៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ZHOU JING BIN អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហានហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ
*ទី២៖ ឈ្មោះ CAI JIAN FONG អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ YE LICHI អាយុ៣៣ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត
*ទី៤៖ ឈ្មោះ WANG JIAN អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ
*ទី៥៖ ឈ្មោះ ព្រឹម រាជ អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ
*ទី៦៖ ឈ្មោះ ចាន់ រតនា អាយុ៣០ឆ្នាំ ស្នាក់នៅក្រុងបាវិត
*ទី៧៖ ឈ្មោះ LI PENG FEI អាយុ២៤ឆ្នាំ លិខិតឆ្លងដែនលេខEE26558 74 ស្នាក់នៅក្រុងបាវិត
*ទី៨៖ ឈ្មោះ LIU YANG អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៩៖ ឈ្មោះ ZHAO BING FEI អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី១០៖ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ អាយុ៣១ឆ្នាំ មានទីលំនៅមុខក្លឹប LVចាស់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ដោយឡែក សម្រាប់វត្ថុតាងដែលដកហូតបាន រួមមាន៖
* សារធាតុញៀន (កេតាមីន) ទម្ងន់សរុប១,១៣៣គីឡូ ៧៨៩,១១ក្រាម
* តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧.៨ក្រាម)
* សារធាតុគីមី សរុបទម្ងន់១០គីឡូ ៣៥៨ក្រាម
* សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម
* សារធាតុគីមី ទម្ងន់ ៤២០ក្រាម
* សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម
* ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម (មេតាហ្វេតាមីន)
* ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន)
* ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម
* ម៉ូតូ ចំនួន២គ្រឿង
* រថយន្ត ចំនួន០៨គ្រឿង ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ 2BF-7484, TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-8429, TUNDRA ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BR-8706, TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1313, TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BP-7818, ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 2A-4216, ម៉ាក LEXUS CT200H ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1872 និងម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9067។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអះអាងថា ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅឃ្លាំងជួលមួយកន្លែង ស្ថិតក្នុង ក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

អត្ថបទដែលជាប់ទាក់ទង