**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពត

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម
បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាល និងរដ្ឋបាលក្រុងស្រុកនិងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តកំពតជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើមលោក លី ស៊ីដែល អនុប្រធានគណៈប្រតិភូ បានអានរបាយការណ៍សង្ខេបលទ្ធផលស្តីពីការចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធរួចមក ឯឧ អភិបាលរងនៃគណៈអភិបាលខេត្ត បានចូលរួមឯកភាពតាមអនុសាសន៍ដែលមាននៅក្នុងរបាយការណ៍សវនកម្ម និងខិតខំអនុវត្តការងារទាំងអស់នេះឲ្យមានប្រសិទ្ធភាពនាការិយបរិច្ឆេទលើកក្រោយ។

ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។

បន្ថែមពីនេះទៀត ឯកឧត្តម អគ្គនាយក បានកោតសសើរដល់រដ្ឋបាលខេត្តកំពត ចំពោះកិច្ចខិតខំការអនុវត្តការងារអស់ពីកម្លាំងកាយចិត្ត និងមានស្មារតីទទួលខុសត្រូវខ្ពស់ នៅថ្នាក់ក្រោមជាតិក្នុងខេត្តកំពតនេះ និងបានពាំនាំយកអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់រដ្ឋបាលខេត្តកំពត និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អគ្គនាយក បានលើកឡើងពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម អភិបាលខេត្តកំពត ដែលបានរៀបចំសម្របសម្រួលក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍និងបិទសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នាវេលានេះប្រកបដោយសេចក្តីសោមនស្សរីករាយស្និទស្នាល ប្រព្រឹត្តទៅដោយរលូន និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ក្នុងអង្គពិធីទាំងមូល សូមជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង