នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជួបពិភាក្សាការងារជាមួយឯកឧត្តម អភិបាលខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ចប់សុពលភាពទិដ្ឋាការស្នាក់នៅរបស់និយោជក និងពលករបរទេស
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ចប់សុពលភាពទិដ្ឋាការស្នាក់នៅរបស់និយោជក និងពលករបរទេស នៅទីតាំងកាស៊ីណូបាវិត-ម៉ុកបាយ ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងព្រះរាជអាជ្ញារង។
យោងស្មារតីអង្គប្រជុំ បានឯកភាពចាត់ក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងអភិបាលរងខេត្តចំនួន០២រូប ចុះទៅផ្សព្វផ្សាយសេចក្តីជូនដំណឹងខាងលើ ដល់ទីតាំងក្រុមហ៊ុនផ្ទាល់ ដើម្បីអនុវត្តតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៕