សម្តេចតេជោ ហៅជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ជាមនុស្សល្ងង់តជំនាន់ ដែលមិនដឹងពីអាណត្តិរបស់ប្រធានអាស៊ាន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ជាមនុស្សល្ងង់តជំនាន់ ដែលមិនដឹងពីធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកសំណេរជនក្បត់ជាតិ សម រង្ស៊ី រឿងអាណត្តិប្រធានអាស៊ាន គឺជាការប្រមាថប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានគូសបញ្ជាក់ថា នាឡិការដែលផលិតជូនមេដឹកនាំអាស៊ាន មិនបានប្រើថវិកាជាតិទេ គឺក្រុមហ៊ុនផលិតជូនរាជរដ្ឋាភិបាល ដើម្បីជាកាដូរជូនមេដឹកនាំអាស៊ាន ៕