ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ចេីញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅបន្ត
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ចេីញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្ត៕