ឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំប្រជុំស្ដីពីកិច្ចដំណើរការ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព និងគ្រឿងយុទ្ធោបករណ៍ នៅអង្គភាពយោធភូមិភាគទី៥
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចដំណើរការធ្វើបច្ចុប្បន្នភាពចំនួនទ័ព និងគ្រឿងយុទ្ធោបករណ៍ នៅអង្គភាពយោធភូមិភាគទី៥ ដើម្បីជាមូលដ្ឋាន សម្របសម្រួលរៀបចំគម្រោងបំពាក់ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង យោធភូមិភាគទី៥ នាយទាហាន នាយទាហានរង ចំណុះការិយាល័យ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៥ ។