**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងប្រទេសជាមិត្ត

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងនិងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគបាលជាតិ តំណាងស្ថាប័នចំណុះក្រសួងមហាផ្ទៃ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យបង្កើតក្រុមការងារដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាង និងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

ហេតុដូចនេះក្នុងកិច្ចប្រជុំនៅពេលនេះ អង្គប្រជុំទាំងមូលនឹងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាឱ្យទទួលបានជោគជ័យជាមុនសិន មុនបន្តចូលទៅដល់អនុស្សរណៈមួយទៀត។

សូមបញ្ជាក់ថា ការរៀបចំអនុស្សរណៈនេះឡើង សម្រាប់គោលបំណងដើម្បីពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ក្នុងក្របខណ្ឌនៃគោលការណ៍គោរពអធិបតេយ្យ សមភាព និងប្រយោជន៍ទៅវិញទៅមក។ ក្នុងនោះផងដែរក្នុងគោលដៅចាំបាច់លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងនិងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតសម្រាបតាមច្បាប់ជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់គូភាគី សំដៅធានាស្ថិរភាព ការពារសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការអរគុណចំពោះការចូលរួមរបស់ អនុប្រធាន សាមជិក សមាជិកានៃក្រុមការងារដែលបានចូលរួមពិភាក្សាផ្តល់ជាធាតុចូលយ៉ាងសំខាន់ ចូលទៅក្នុងសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ានេះ៕

អត្ថបទដែលជាប់ទាក់ទង