រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អបអរសាទរដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២។
ជាមួយគ្នានោះឯកឧត្ដម ជា វ៉ាន់ដេតសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងជ្រើសរើសជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕