**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២២នេះ គោលដៅទី៤ មានស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្តនិងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋទាំងពីរស្រុកចូលរួមចំនួន៥៨១នាក់ ស្រី ១៦០នាក់ នៅបរិវេណវត្តសុវណ្ណបុប្ផា ហៅវត្តខ្សាច់ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ច ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមការបញ្ជាក់របស់លោក សុខ ថុល បានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២២ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគមផងដែរ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានលើកឡើងនូវសំណួរផ្ទាល់មាត់ ១១ សំណួរ សំណូមពរ ដោយផ្តោតទៅលើបញ្ហា កសិកម្ម (លើតម្លៃកសិផលលក់បានថោក) បញ្ហាហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ ស្ពាន , ការងារអប់រំ(កង្វះអគារសិក្សា) ការសុំកាត់ឆ្វៀលជម្រកព្រៃឈើ និង បញ្ហាអត្រានុកូលដ្ឋាន (សុំកែតម្រូវឈ្មោះបញ្ជីកំណើត)ជាដើម ក្នុងការលើកឡើងនេះ​ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ។ ទន្ទឹមនេះក៏មានការសរសេរលាយលក្ខអក្សរ ២២សំណួរ សំណូមពរ​ ហើយសំណួរ​ សំណូមពរទាំងនោះនឹងត្រូវឆ្លើយតបវិញជាលាយលក្ខអក្សរនៅពេលក្រោយ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈ ក្នុងកោលដៅទី៤នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង