អគ្គនាយកដ្ឋានពន្ធដារ ប្រកាសចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២ នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ ដោយសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ។។