**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤២គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកឈូ

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកឈូ ដឹកនាំដោយលោក អ៊ឹម ច័ន្ទសោធន ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤២គ្រួសារ មកពីឃុំចំនួនបួន នៃស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ – អង្ករ២០គីឡូក្រាម – មី ១កេស- ត្រីខ១០កំប៉ុង- ថវិកា ៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង