រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម ទិត វុទ្ធី អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺលើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២។
ដោយមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក លោកអភិបាលរង នៃគណៈអភិបាលស្រុក ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធ តំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាព និងការិយាល័យចំនុះរដ្ឋបាលស្រុក លោក លោកស្រីមេភូមិ និងប្រជាពលរដ្ឋផងដែរ ៕