**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

បទវិភាគ៖កិច្ចព្រមព្រៀងដែលមានតម្លៃជាក់ស្តែង នឹងចង្អុលបង្ហាញទិសដៅអភិបាលកិច្ចលើវិស័យជីវចម្រុះសកល

នៅក្រុងmontreal ប្រទេសកាណាដា ពេលវេលាប្រហែលម៉ោង៣ព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ “ក្របខណ្ឌជីវចម្រុះសកលក្រុងគុនមីង-ក្រុងmontreal”ទទួលបានអនុម័តក្នុងមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ ។
ក្នុងបរិបទដែលជីវចម្រុះសកលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ មជ្ឈដ្ឋានមតិសាធារណៈសម្គាល់ជាទូទៅថា “ក្របខណ្ឌ” ដែលមានតម្លៃជាក់ស្តែងនេះ ហាក់ដូចជា «កិច្ចព្រមព្រៀងក្រុងប៉ារីស»លើវិស័យអភិរក្សធម្មជាតិ ដែលបានកំណត់គោលដៅនិងផ្លូវយ៉ាងច្បាស់លាស់សម្រាប់អភិបាលកិច្ចជីវចម្រុះសកលពីបច្ចុប្បន្នដល់ឆ្នាំ២០៣០ និងរយៈពេលកាន់តែយូរ ។
“ក្របខណ្ឌ” មួយច្បាប់នេះមានតុល្យភាព និងឆន្ទៈយ៉ាងមុតមាំ ព្រមទាំងការអនុវត្តជាក់ស្តែង សរុបបូករួមទាំងគោលដៅជាក់ស្តែងចំនួន២៣ផងដែរ ។ ក្នុងនោះ គោលដៅសំខាន់បំផុតនិងមាននិមិត្តសញ្ញាជាងគេ គឺបានសន្យាថា ដល់ឆ្នាំ២០៣០ អភិរក្សដីគោក លំហទឹកក្នុងដីគោកនិងសមុទ្រ យ៉ាងហោចណាស់ ៣០ភាគរយរបស់ផែនដី ។ ហេតុអ្វីបានជាកំណត់៣០ភាគរយ ? នេះគឺដោយមកពី៣០ភាគរយ ត្រូវគេចាត់ទុកថា ជាអត្រាទំហំតំបន់ធម្មជាតិតិចបំផុតសម្រាប់ឱ្យមនុស្សជាតិរស់នៅនិងធ្វើការអភិវឌ្ឍ ។ អ្នកវិភាគយល់ឃើញថា ការកំណត់គោលដៅនេះ បានបង្ហាញឱ្យឃើញនូវឆន្ទៈយ៉ាងមុតមាំរបស់បណ្តាប្រទេសនានាលើវិស័យអភិបាលជីវចម្រុះសកលផង ហើយក៏មានខ្លឹមសារជាក់ស្តែងនិងមានភាពងាយស្រួលក្នុងការអនុវត្តទៀតផង ។
ការសម្របសម្រួលថវិកា ជាគោលដៅសំខាន់មួយទៀតរបស់ “ក្របខណ្ឌ” ហើយក៏ត្រូវគេចាត់ទុកជាគន្លឹះរបស់ “ក្របខណ្ឌ”សម្រាប់អនុវត្តគោលដៅផ្សេងទៀត ។ “ក្របខណ្ឌ” បានលើកឡើងថា ដល់ឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំនឹងប្រើប្រាស់ថវិកាយ៉ាងហោចណាស់ ២សែនលានដុល្លារអាមេរិក សម្រាប់អនុវត្តយុទ្ធសាស្ត្រនិងផែនការប្រតិបតិ្តជីវចម្រុះរបស់ប្រទេសជាតិ ។ ក្នុងនោះ ក៏បូករួមទាំង មុននឹងឆ្នាំ២០២៥ ជារៀងរាល់ឆ្នាំ ប្រទេសអភិវឌ្ឍន៍ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ២ម៉ឺនលានដុល្លារអាមេរិកដល់ប្រទេសកំពុងអភិវឌ្ឍន៍ មុននឹងឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ៣ម៉ឺនលានដុល្លារអាមេរិក ។ បើសិនជាពាក្យសន្យាទាំងនេះអាចអនុវត្តបាន នោះនឹងបំពេញការខ្វះខាតថវិកាដោយប្រសិទ្ធភាព និងផ្តល់ការធានាយ៉ាងខ្លាំងដល់ការអភិរក្សជីវចម្រុះសកលផងដែរ ។
លទ្ធផលជាផ្លែផ្កាគួរឱ្យលើកទឹកចិត្ត តែដំណើរការគឺប្រកបដោយភាពលំបាក ។ ដោយមកពីប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍មានការយល់ដឹងខុសគ្នាចំពោះទំនួលខុសត្រូវ សិទ្ធិនិងផលប្រយោជន៍លើវិស័យអភិរក្សជីវចម្រុះ ហើយចំណេះដឹង ប្រាក់ទុននិងសមត្ថភាពក៏ខុសគ្នាដែរ បានជាក្នុងកិច្ចប្រជុំបានកើតមានការខ្វែងគំនិតយ៉ាងខ្លាំង ។ ក្នុងគ្រាគន្លឹះ ក្នុងនាមជាប្រធាននៃCOP15 ប្រទេសចិនបានដើរតួនាទីណែនាំក្នុងការសម្របសម្រួលបណ្តាភាគីនានា និងជំរុញដំណើរការកិច្ចប្រជុំ ។
បើសិនជាប្រៀបការអភិរក្សជីវចម្រុះសកល ជាការសាងសង់អគារខ្ពស់ នោះបច្ចុប្បន្ននេះ មនុស្សជាតិយើងមានប្លង់វិស្វកម្មដែលមានខ្លឹមសារយ៉ាងលម្អិតរួចហើយ ។ មានតែធ្វើវិស្វកម្មតាមប្លង់ ទើបអាចសម្រេចបាននូវទស្សនទាន “ដល់ឆ្នាំ២០៥០ រួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ” ។ ជាបន្តទៀត បណ្តាភាគីនានាមិនត្រឹមតែត្រូវរក្សាឆន្ទៈនយោបាយយ៉ាងមុតមាំប៉ុណ្ណោះទេ ថែមទាំងត្រូវបង្ហាញឱ្យឃើញនូវកម្លាំងប្រតិបតិ្តទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង