គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលលរដ្ឋក្រីក្រចំនួន២៣គ្រួសារនៅខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣:០០នាទី គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកអភិបាលក្រុងសែនមនោរម្យ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលលរដ្ឋក្រីក្រជនជាតិដើមភាគតិចព្នងចំនួន២៣គ្រួសារ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អំណោយដែលនាំទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រក្រីចំនួន២៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអំបិល៥គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អាវរងារ០១មួយ ភួយ០១ សារុង០១ និងថវិកាចំនួន២ម៉ឺនរៀល៕