ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា
ឯកឧត្តម
ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងដៃគូនៅបំណាច់ឆ្នាំ២០២២ នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងអំពីអន្តរាគមន៍កម្មវិធី និងប្រមូលទស្សនៈរបស់ដៃគូអំពីគុណភាព និងវឌ្ឍនភាពនៃកម្មវិធី ក្នុងការសម្រេចបាននូវលទ្ធផលនៃកម្មវិធីASEAN-ACT និងធ្វើបទបង្ហាញ ចែករំលែកសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២ ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្តកន្លងមក ដើម្បីកែលម្អសកម្មភាពអនុវត្តបន្តនៅឆ្នាំ២០២៣។។