**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកគូលែន ក្នុងខេត្តព្រះវិហារ

 

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ពិធីប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកគូលែន នៅសាលាស្រុកគូលែន។

ពិធីនេះមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាស្រុកគូលែន ។

មានប្រសាសន៍ក្នុង​ពិធីនេះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លែងអបអរសាទរចំពោះលោកប៉ែន ជឹង ដែលត្រូវតែងតាំងជាអភិបាលស្រុក​គូលែន​​ជំនួសលោក ប៉ាង យៀត ដែលត្រូវចូលនិវត្តន៍ ។ បន្ថែមពីនោះឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានរួមមាន កម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១ -២០៣០) ត្រូវបាន​ដាក់ចេញនិងអនុវត្តប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ ដោយផ្តោតលើការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ ការធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ភាពជោគជ័យក្នុងការប្រយុទ្ធការរាតត្បាត ជំងឺកូវីដ១៩ ការរក្សាបាននូវ សុខសន្តិភាព ស្ថេរភាពនយោបាយ សំដៅឲ្យកម្ពុជាមានខឿនសេដ្ឋកិច្ចរឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំង អាជ្ញាធរ មន្រ្តីរាជការ ក្នុងស្រុកគូលែនទាំងមូល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការអនុវត្តតួនាទីភារកិច្ច របៀបរបការងារ ខិតខំកសាងសមត្ថភាព និងអភិវឌ្ឍខ្លួន ដើម្បីបំពេញ​តម្រូវការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ចូលរួម​ថែរក្សាការពារសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវ​យកចិត្តទុកដាក់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សោភណ្ឌភាព របៀបរៀបរយទាំងនៅទីប្រជុំជន និងជនបទ ៕

អត្ថបទដែលជាប់ទាក់ទង