ឯកឧត្ដម នេត្រ ភក្ត្រា ដឹកនាំប្រជុំដើម្បីក្តាប់ស្ដានភាព ការខូចខាតបង្កដោយខ្យល់កន្ត្រាក់ កាលពីចុងសបា្តហ៍មុន នៅក្រុងបូកគោ
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានជួបប្រជុំជាមួយអភិបាលក្រុង និងចៅសង្កាត់ សមាជិកក្រុមប្រឹក្សា និងមេភូមិនៃសង្កាត់ព្រែកត្នោតក្រុងបូកគោ ដើម្បីក្តាប់ពីស្ដានភាពនៃការខូចខាតដែលបង្កឡើងដោយខ្យល់កន្ត្រាក់កាលពីចុងសបា្តហ៍មុន និងស្វះស្វែងរកដំណោះស្រាយ មធ្យោបាយជួយរំលែកទុក្ខលំបាក បងប្អូនប្រជាពលរដ្ឋរងគ្រោះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម នេត្រ ភក្ត្រា បានបញ្ជាក់ថា សង្កាត់ព្រែត្នោត ក្រុងបូកគោត្រូវបានខ្យល់កន្ត្រាក់ វាយប្រហារបង្កឱ្យមានការខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋទាំងអស់ចំនួន ១២១៨ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន ១៧ ផ្ទះ។
ជាមួយគ្នានោះឯកឧត្ដមក៏បានចូលរួមជាគ្រឿងឧបភោគបរិភោគខ្លះ និងថវិកាមួយចំនួន ដើម្បីអាជ្ញាធរសង្កាត់ដោះស្រាយបញ្ហា ចំពោះមុខគឺការផ្គត់ស្បៀងអាហារ ចំពោះអ្នកទីទ័លក្រ និងការផ្តល់នូវស័ង្កសី សម្រាប់ពលរដ្ឋជួសជុលផ្ទះសម្បែងឡើងវិញ។
ជាមួយគ្នានេះ អភិបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ និងសម្បុរសជនក៏បានចូលរួមចែករំលែកទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ៕