សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយលោក ឃឹម សាបាន និងក្រុមគ្រួសារសពឧបាសក ម៉ី ទ្រី ដែលត្រូវជាឪពុកក្មេក ដែលទទួលមរណភាព
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់ឱ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយលោក ឃឹម សាបាន និងក្រុមគ្រួសារសពឧបាសក ម៉ី ទ្រី ដែលត្រូវជាឪពុកក្មេក ដែលទទួលមរណភាពកាលពី ថ្ងៃពុធ ទី ២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៧ម៉ង១៣ នាទីយប់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យធ្វើទៅតាមប្រពៃណី ស្ថិតនៅ ផ្ទះលេខ ៥៧៨ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តមវេជ្ជ. បានពាំនាំនូវការរំលែកមរណទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ផ្តាំផ្ញើចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព ឧបាសក ម៉ី ទ្រី គឺជាការបាត់បង់នូវឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិត របស់ឧបាសក តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ល្អប្រពៃ តស៊ូប្រឹងប្រែងចិញ្ចឹម បីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូន ចៅ និងក្រុមគ្រួសារ ឱ្យក្លាយជាបញ្ញវន្ត ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ។
កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ ឧបាសក ម៉ី ទ្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕