ឧត្ដមសេនីយ៍ត្រី នូវ សំអុល ទទួលស្វាគមន៍គណៈប្រតិភូ កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-ត្រាត អញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងសម្ព័ន្ធភាព សាមគ្គីភាព
ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុបានដឹកនាំ នាយទាហានក្រោមឱវាទ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍គណៈប្រតិភូ កងបញ្ជាការការពារ ព្រំដែនច័ន្ទបុរី-ត្រាត បានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងសម្ព័ន្ធភាព សាមគ្គីភាព ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ ចក្រគ្រិត សាំផាវ៉ាស់ផុន នាយសេនាធិការកងបញ្ជាការកាពារព្រំដែនច័ន្ទ បុរី-ត្រាត នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញបូរិបូរណ៍ ដែលនេះជាកត្តាគន្លឹះយ៉ាងសំខាន់ក្នុងការស្ដារ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើនលើគ្រប់វិស័យ ជាពិសេស កងយោធពលខេមរភូមិន្ទ និយាយជារួម តំបន់ប្រតិប្តិការសឹករងព្រះសីហនុ និយាយដោយឡែក តែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងទ័ពបណ្ដាប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ឧត្តមនាវីទោ ចក្រគ្រិត សាំផាវ៉ាស់ផុន នាយសេនាធិការកងបញ្ជាការ កាពារព្រំដែន ច័ន្ទ បុរី-ត្រាត បានមានប្រសាសន៍ គោរពថ្លែងអំណរគុណ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្ររតិបត្តិការសឹករងព្រះសីហនុ ដែលបានទទួល ស្វាគមន៍យើងខ្ញុំដោយភាពកក់ក្ដៅ ពោពេញទៅដោយមិត្តភាព។ ខ្ញុំពិតជាមានភាពរីរាយខ្លាំងណាស់ ទទួលបានកិត្តិយសបំផុតក្នុងការទទួលយើងខ្ញុំរបស់ឯកឧត្តមនាពេលនេះ ។
ឯកឧត្តម ឧត្តមនាវីទោនាយសេនាធិការ កងបញ្ជាការ ការពារ ព្រំដែន ច័ន្ទ បុរី-ត្រាត បានមានប្រសាសន៍បន្តថា ការធ្វើដំណើរមកទស្សនកិច្ច តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅថ្ងៃនេះ ដើម្បីពិភាក្សាការងារផ្លាស់ប្ដូរព័ត៌មាន រវាងទំនាក់ទំនងនិងពង្រឹងសម្ព័ន្ធភាពរួមគ្នា ដែលកន្លងមក តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ យោធភូមិភាគទី៣ និងកងបញ្ជាការ ការពារព្រំដែនចន្ទបុរី-ត្រាត យើងមានសម្ព័ន្ធភាពដ៏ល្អរវាងគ្នាជាយូរមកហើយ ថ្ងៃនេះជាឱកាសដ៏ល្អដែលឯកឧត្តមមេបញ្ជការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ឆ្លើយតបអនុញាតឲ្យខ្ញុំនិងប្រតិភូចូលមក សំណេះសំណាលសួសុខទុក្ខនិងពិភាក្សាការងារនៅពេលនេះ ។ ខ្ញុំសង្ឃឹមថា ការមកដល់របស់ប្រតិភូយើងខ្ញុំលើកនេះ ជាការបន្តពង្រឹងសម្ព័ន្ធភាពបន្ថែមឲ្យរឹតតែល្អឡើង រវាងអង្គភាពយើងទាំពីរ ដើម្បីជាប្រយោជន៍ក្នុងការ ប្រតីបត្តិការទៅថ្ងៃអនាគត ។
បន្ទាប់ពីការសម្ដែងការគួសម គោរពសួរសុខទុក្ខនិងពិភាក្សាការងាររួចមក គណៈប្រតិភូត្រូវបានអញ្ជើញឲ្យចូលរួម ពិសារអាហារសាមគ្គី ជាមួយនាយទាហាន ដែលរៀបចំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល នៅទីបញ្ជាការតំបន់ប្រតិបត្តិការឹករងព្រះសីហនុ ប្រកបដោភាពស្និតស្នាលនិងសប្បាយរីករាយ៕