ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្ដល់រង្វាន់ម៉ូតូថ្មី ១គ្រឿង ដល់សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ចំនួន ២២រូប
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ ។
សូមបញ្ជាក់ផងដែរថាចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន ៧៨២នាក់ ស្រី ៥០២នាក់ និទ្ទេសD ចំនួន ១.២៤៤នាក់ ស្រី ៧៥៤នាក់ និងនិទ្ទេសE ចំនួន ១.២២៦នាក់ ស្រី ៦២៧នាក់ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ក៏បានប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់មួយ១គ្រឿង( HONDA BEAT )ជូនដល់សិស្ស និទ្ទេស A ២២រូប ដើម្បីជាការលើកទឹកចិត្តផងដែរ ៕