តំណាងរាស្រ្តខេត្តកំពង់ចាម អញ្ជើញប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃគង់ នៅវត្តគីរីវណ្ណារាម
ភ្នំពេញ៖ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម រួមមាន លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា លោកជំទាវ ខុង ស៊ុនអេង សមាជិកាគណៈកម្មការទី៤ នៃរដ្ឋសភា លោកជំទាវ ស្រី គឹមឆយ សមាជិកាគណៈកម្មការទី១ នៃរដ្ឋសភា និងឯកឧត្តម កៅ សុខអាន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តគីរីវណ្ណារាម ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន ២០០,០០០ រៀល គ្រូសូត្រឆ្វេងចំនួន ៥០,០០០ រៀល គ្រូសូត្រស្ដាំចំនួន ៥០,០០០ រៀល ព្រះសង្ឃ២៩អង្គ ក្នុងមួយអង្គៗទទួលបានបច្ច័យចំនួន ១០,០០០ រៀល និងយាយជីតាជី៣០នាក់ ក្នុងមួយនាក់ៗទទួលបានបច្ច័យ ចំនួន ១០,០០០ រៀល ៕