ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជេីញក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឹអេដស៏ ១ ធ្នូ ក្រោមប្រធានបទ”ធ្វើអោយមានសមភាព”
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ពុធ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នបានអញ្ជើញក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឹអេដស៏ ១ ធ្នូ ក្រោមប្រធានបទ”ធ្វើអោយមានសមភាព”នៅក្នុងបរិវេនអាគារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។
ពិធីមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា យុវជនកាកបាទក្រហម ជាច្រើនរូប ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានចែកនូវអំណោយរបស់សាខាជូនដល់ បងប្អូនដែលរស់នៅជាមួយ ជំងឺអេដស៍ ទាំង.៣៧ នាក់ ដោយក្នុងមួយម្នាក់ៗទទួលបាន អង្គរចំនួន ២៥ គីឡូ, ត្រីខចំនួន ០១យួរ, មី ០១កេះ, ឃីត ០១កញ្ចប់, ទឹកដោះគោ ០១យួរ, ស្ករសរ កន្លះគីឡូ និង ថវិកាចំនួន ៥មុឺនរៀល៕