ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងផែនការ គោរពវិញ្ញាណក្ខន្ធលោកជំទាវវេជ្ជបណ្ឌិត ហំ សុចិត្ត ឧត្តមភរិយាឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងផែនការ គោរពវិញ្ញាណក្ខន្ធលោកជំទាវវេជ្ជបណ្ឌិត ហំ សុចិត្ត ឧត្តមភរិយាឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការ ដែលបានទទួលមរណភាពនៅវេលាម៉ោង០៧:០០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយរោគពាធ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានសេចក្តីរន្ធត់ សោកស្តាយ និងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវវេជ្ជបណ្ឌិត ហំ សុចិត្ត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយឯកឧត្តម សន ស៊ីថន ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ព្រះសង្ឈ សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកជំទាវវេជ្ជបណ្ឌិត ហំ សុចិត្ត បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕