ខេត្តសៀមរាប នឹងរៀបចំកម្មវីធីជិះទូកកំសាន្តដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំកម្មវីធីជិះទូកកំសាន្តដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តាមបណ្ដោយស្ទឹងសៀមរាប។
សូមអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ទាំងអស់គ្នា ព្រមទាំងបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករ៕