**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង បន្ទាប់ពីអាមេរិក-ស.សមយុទ្ធកូរ៉េ

 

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បញ្ញវន្តខ្មែរចំនួន៩រូប បានបញ្ចប់ការសិក្សានិងទទួលសញ្ញាបត្របណ្ឌិត ពីសាកលវិទ្យាល័យ Bodhisastra University Florida, USA ដែលពិធីនេះប្រារព្ធនៅសាលសហសិក្សានៃសាកលវិទ្យាល័យ Universiti Malaya នារដ្ឋធានីកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី។

ការទទួលនូវ «សញ្ញាបត្របណ្ឌិត – Doctor of Philosophy» នេះ ពិតជាមហាកិត្តិយសណាស់សម្រាប់គ្រួសារ ស្ថាប័ន និងសង្គមជាតិទាំងមូល ដែលកូនខ្មែរមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ក្នុងការទទួលស្គាល់ជាអន្តរជាតិ។ សូមគូសបញ្ជាក់ថា បញ្ញវន្តទាំង៩រូបនោះ រួមមាន៖
១. ព្រះមហា ង៉ែត សុភាព បណ្ឌិតទំនាក់ទំនងអន្តរជាតិ
២. ឯកឧត្តម សួស សោភា បណ្ឌិតវិទ្យាសាស្រ្តអប់រំ
៣. សាស្ត្រាចារ្យ ឈិន សីហា បណ្ឌិតអក្សរសាស្ត្រខ្មែរ
៤. លោក សាន់ ស៊ីថន បណ្ឌិតរដ្ឋបាលធុរកិច្ច
៥. លោក ហោ ហៀង បណ្ឌិតរដ្ឋបាលសាធារណៈ
៦. លោក ពៅ លីដា បណ្ឌិតរដ្ឋបាលសាធារណៈ
៧. លោក គិត ចាន់ថង បណ្ឌិតរដ្ឋបាលធុរកិច្ច
៨. លោក ប៉ុក សៅលី បណ្ឌិតរដ្ឋបាលធុរកិច្ច
៩. លោក លីម អាស៊ីគីន បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងនិងភាពជាអ្នកដឹកនាំ។

ទន្ទឹមនឹងឈានដល់ការទទួលសញ្ញាបត្របណ្ឌិតនេះ គណៈកម្មការវាយតម្លៃនិក្ខេបបទ មានចំនួន១៦រូប ដែលអញ្ជើញមកពីបណ្តាប្រទេសមួយចំនួន ដូចជា÷ សហរដ្ឋអាមេរិក ថៃ ហុងកុង វៀតណាម កម្ពុជា និងឡាវ ផងដែរ។ សមាសភាពគណៈកម្មការវាយតម្លៃមាន លោកសាស្ត្រាចារ្យ បណ្ឌិត Sak Prasandee, CEO of BOU និងជាប្រធានគណៈកម្មការវាយតម្លៃ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត គឹម ឆៃហៀង សាកលវិទ្យាធិការស្តីទី និងលោកសាស្ត្រាចារ្យបណ្ឌិត គណៈកម្មការវាយតម្លៃមួយចំនួនទៀត ដែលបានវាយតម្លៃនិក្ខេបបទថ្នាក់បណ្ឌិត តាមរយៈប្រព័ន្ធអនឡាញហ្សូម នាពេលកន្លងមក។

គួររំលេចដែរថា បញ្ញវន្តឆ្នើមទាំង៩រូបខាងលើនេះ ជាកូនខ្មែរ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារសង្គម ការងារមនុស្សធម៌ កិច្ចការអភិវឌ្ឍជាតិ និងមាតុភូមិជាមួយនឹងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានកំណត់គោលនយោបាយជាអាទិភាពគឺការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងចំណោមគោលនយោបាយទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋសភា នីតិកាលទី៦ និងបន្តបន្ទាប់ទៅថ្ងៃអនាគត។ ទន្ទឹងនឹងនេះ ក្រៅពីមានភាពជោគជ័យលើការសិក្សា លោកបណ្ឌិតទាំង៩រូប មានមុខនាទី និងរបរជាមន្ត្រីរាជការ អ្នកអប់រំ អ្នកជំនួញ សហគ្រិន យុវជនឆ្នើម និងធុរករវិស័យឯកជនផងដែរ។ ប្រសិនបើលោក អ្នកនាងចង់ជ្រាបឲ្យកាន់តែច្បាស់ទៀតនោះ សូមតាមដានផេសប៊ុក និងគេហទំព័ររបស់សាកលវិទ្យាល័យ Bodhisastra University Florida, USA ក៏ដូចជាគេហទំព័រផ្លូវការរបស់ជ័យលាភីនីមួយៗ។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ Bodhisastra University Florida, USA ជាសាកលវិទ្យាល័យមួយដែលទទួលបានអាជ្ញាបណ្ណអប់រំពីរដ្ឋហ្ល័រីដានៃសហរដ្ឋអាម៉េរិក និង ជាសមាជិកសមាគម USDLA ផងដែរ។ សាកលវិទ្យាល័យនេះ បណ្តុះបណ្តាលកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ ហើយសាកលវិទ្យាល័យក៏មានកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យជាច្រើននៅទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង