នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញចូលរួមពិធីប្រគល់-ទទួលទីស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១ កើត ខែ បុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលទីស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ (ដំណាក់កាលទី៣) ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ៕