អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពករណីដីធ្លីប្រគល់ជូនក្រុមការងារខេត្ត សម្រាប់ស្រុកកៀន ស្រុកខ្សាច់កណ្ដាល ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពករណីដីធ្លីប្រគល់ជូនក្រុមការងារខេត្ត សម្រាប់ស្រុកកៀន ស្រុកខ្សាច់កណ្ដាល ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង នៅសាលប្រជុំសាលាខេត្តកណ្តាល។
កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីការអនុវត្តនូវយន្តការដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ជាយន្តការមួយដ៏ល្អសម្រាប់សម្របសម្រួលការលំបាក នានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកណ្តាល៕