**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជើញជាអធិបតីក្នុងពិធី ឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល

 

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅរសៀលថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រតិភូអមដំណើរ លោកស្នងការនគរបាលខេត្តកណ្តាល ស្នងការរង នាយ/នាយរងការិយាល័យ លោកអធិការ អធិការរងក្រុង/ស្រុក លោកមេបញ្ជាការ/មេបញ្ជាការរង វរៈសេនាតូចលេខ៦០៥ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងពិធីប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរអគុណដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការល្អ ក្នុងការផ្តល់ឯកសារ របាយការណ៍ សក្ខីប័ត្រពាក់ព័ន្ធផ្សេងៗ ធ្វើឱ្យការងារសវនកម្មទទួលបានលទ្ធផលពេញលេញ និងបានបិទការងារសវនកម្ម ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានការឯកភាពទទួលយក នូវលទ្ធផលទាំងនេះដើម្បីបន្តចូលរួមចំណែកធ្វើការកែលម្អនាឆ្នាំបន្ទាប់នាពេលខាងមុខទៀត។

បន្ថែមពីនេះទៀត ឯកឧត្តមបានបន្តទៀតថា ដោយមានការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឡាំ ជា រដ្ឋលេធិការក្រសួងមហាផ្ទៃទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំពោះកងកម្លាំង និងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ គិចគូរ ចំពោះការនន្តរស័ក្តិទូទាំងប្រទេស ដែលមានអតីតភាពយូរ និងបានបំពេញភារកិច្ចល្អក្នុងអង្គភាព ឬក៏មន្ត្រីដែលឡើងឋានន្តរស័ក្កិខុសពីនីតិវិធីច្បាប់ ដើម្បីឱ្យស្របតាមបទបញ្ជាលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ និងការផ្តល់ប័ណ្ណសសើរជូនមន្រ្តីជាការលើកទឹកចិត្ត ដល់មន្ត្រីមានស្នាដៃល្អក្នុងការបំពេញភារកិច្ចក្នុងអង្គភាព។

ទទឹមនឹងនេះឯកឧត្តម បានណែនាំ និងផ្តល់អនុសាសន៍ដល់កងកម្លាំង និងមន្ត្រីនគរបាលគ្រប់ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លើការកែទម្រង កែលម្អ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ បានកំពុងជួបបញ្ហានូវការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជា។ជាមួយគ្នានេះដែរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតឈ្លាសវៃបំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលបានឱ្យប្រទេសកម្ពុជា ជាប្រទេសដែលអាចគ្រប់គ្រងជម្ងឺកូវីដ១៩ បានយ៉ាងល្អ ជាប់លំដាប់ថ្នាក់លេខ២ ទូទាំងប្រទេស។

លើសពីនេះផងដែរ ឯកឧត្តមបានលើកឡើងពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងផ្តោតទៅលើបីចំណុចជាប្រព័ន្ធ ១.ការគ្រប់គ្រង់បុគ្គលិក ២.ការគ្រប់គ្រងហិរញ្ញវត្ថុ ៣.ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល ដែលបានរៀបចំសម្របសម្រួលក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍និងបិទសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នាវេលានេះប្រកបដោយសេចក្តីសោមនស្សរីករាយស្និទស្នាល ប្រព្រឹត្តទៅដោយភាពរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសូមប្រសិទ្ធពរជ័យជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងអស់លោក លោកស្រីក្នុងអង្គពិធីទាំងមូល ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង