ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី រៀបចំកម្មវិធីអបអរសាទរ បុណ្យឆ្លងឆ្នាំសកល និងអបអរសាទរ ខួបលើកទី៤៤ ថ្ងៃជ័យជំនះថ្ងៃ ៧ មករា
ភ្នំពេញ៖ រូបភាពសប្បាយៗរបស់ប្រជាពលរដ្ឋ ដែលមកពីស្រុកកណ្តាលស្ទឹង និងក្រុមគ្រួសារនាយ-ពលទាហានបញ្ជាការដ្ឋានអង្គរក្សក្នុងពេលទស្សនាការសម្តែង ល្ខោន ចំរៀង និងការរៀបចំស្តង់ពិពណ៌ ព្រមទាំងការចាប់ឆ្នោតផ្សងសំណាងយករង្វាន់របស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
រង្វាន់ក្នុងកម្មវិធីខាងលើនេះរួមមានរង្វាន់ម៉ូតូ Scoppy ចំនួន ១០គ្រឿង ឆ្នាំងដាំបាយអគ្គិសនី ចំនួន១០, ឆ្នាំងដាំបាយអគ្គិសនី ចំនួន ១០, កង្ហា ចំនួន១០និង ធុងទឹកកកជាច្រើនរង្វាន់ ដើម្បីអបអរសាទរ បុណ្យឆ្លងឆ្នាំសកល និងអបអរសាទរ ខួបលើកទី៤៤ ថ្ងៃជ័យជំនះថ្ងៃ ៧ មករា ១៩៧៩ – ៧ មករា ២០២៣៕