សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣
ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងអនុសាខាក្រុង-ស្រុកទាំង៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានកោតសរសេីរ និងថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្ត្រីសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារប្រកបដោយសកម្មភាពរស់រវេីក មានវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វេីឱ្យសាខាទទួលបាននូវជោគជ័យគួរឱ្យកត់សំគាល់តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័របស់មន្ត្រីសាខាយេីងផងដែរ៕