**អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សាងសង់ បាន៩២% គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ**អ្នកនាំពាក្យ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រដោយកម្ពុជាផ្ទាល់**ឯកឧត្តម ហួត ហាក់៖ សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំពង់សៀម**ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចការសាងសង់បាន ១០០ % ហើយ**មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះវីដេអូ ការប្រើអំពើហឹង្សាលើសាមណេរ នៅវត្តក្បាលបឹងសេះ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស**ប្រធានាធិបតីរុស្ស៊ីព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត» នៅទីក្រុងគៀវ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**រដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ប.ស.ស ទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

វរសេនីយ៍ឯក ភើយ លំអង ដឹកនាំនាយទាហាន នាយទាហានរងតាមបណ្តាកងឯកភាព ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចុះធ្វើទស្សនកិច្ចសិក្សាការងារ កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅកងអនុសេនាធំ ផ្នែកសឹករងកំរៀង

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅកងអនុសេនាធំទី១ ផ្នែកសឹករងកំរៀង តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានប្រារព្ធពិធីទស្សនកិច្ចសិក្សាស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្រោមវត្តមានលោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ស្ថិតក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ដោយមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរងទិស៣ស្រុក និងទិសសំឡូត លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកនាយ នាយរង ការិយាល័យ ផ្នែក លោកមេបញ្ជាការ មេបញ្ជាការរង កងវរសេនាតូចលេខ១ ផ្នែកសឹករង ភ្នំព្រឹក សំពៅលូន និងសំឡូត លោកមេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងវរសេនាតូចលេខ១ ផ្នែកសឹករងទាំង៤ជាប់ព្រំដែន។

បន្ទាប់ពីអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងនៅកងអនុសេនាធំទី១ ផ្នែកសឹករងកំរៀង រួចមកលោកមេបញ្ជាការរង នាយសេនាធិការ និងអស់លោកមេបញ្ជាការមកពីតាមបណ្តាអង្គភាពផ្សេងៗ ក៏បានចូលរួមមតិវាយតម្លៃនូវចំណុចវិជ្ជមាន និងអវិជ្ជមានដែលអង្គភាពទាំងមូលធ្វើបាន។
លោកមេបញ្ជាការរង បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន នៃការអញ្ជើញចូលរួមដ៏កុះករពីសំណាក់ អស់លោកពីគ្រប់បណ្តាអង្គភាពជិតឆ្ងាយទាំងអស់ដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សា ដើម្បីចែករំលែក បទពិសោធន៍រកការរីកចម្រើនផ្លាស់ប្តូរពីគ្នាទៅវិញទៅមក ហើយលោកក៏បានជំរុញ និងធ្វើការផ្តាំផ្ញើ ដល់អង្គពិធីទាំងមូល ជាពិសេសអង្គភាពកងអនុសេនាធំទី១ ផ្នែកសឹករងកំរៀង ត្រូវបន្តអនុវត្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលមានចែងនៅក្នុងផែនការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ទាំង៤ខ្លឹមសារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិត តទៅមុខទៀតឲ្យដូចភ្លៀងរលឹម។

ជាចុងក្រោយលោកមេបញ្ជាការរង នាយសេនាធិការ បានក្រើនរំលឹកគ្រប់អង្គភាព ត្រូវអនុវត្តឲ្យបានរឹងមាំនូវភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ការពារជាតិបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ស្ថិរភាពសង្គមជាតិយើងឲ្យបានដាច់ខាត ហើយលោកមេបញ្ជាការរង ក៏បានផ្តល់ថវិកា ចំនួន ២.០០០.០០០រៀល ដើម្បីចូលរួមចំណែកបន្តកសាងអង្គភាពបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង