លោកស្រី គឹម សុគន្ធ ចុះជួបសំណេះសំណាល ជាមួយមេគ្រួសារបក្សសមាជិកបក្ស សាខាបក្សភូមិបឹងសាឡាង ៤០គ្រួសារ
ភ្នំពេញ៖ គណៈចលនានារីសង្កាត់ប្ញស្សីកែវ និងនារីភូមិ ដឹកនាំដោយ លោកស្រី គឹម សុគន្ធ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមេគ្រួសារបក្សសមាជិកបក្ស សាខាបក្សភូមិបឹងសាឡាងចំនួន ៤០គ្រួសារ ។
ក្នុងពិធីនោះដែរ គណៈចលនានារីសង្កាត់ប្ញស្សីកែវ បានផ្សព្វផ្សាយអោយពួកគាត់ពិនិត្យអត្ត
សញ្ញាណប័ណ្ណដែលហួស ឬជិតហួសសុពលភាពអោយធ្វើឡើងវិញ និងសមាជិកក្រុមគ្រួសារអាយុ១៥ឆ្នាំឡើង អញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីបានប្រើប្រាស់ និងជាពិសេសបំរើអោយការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ។
គណៈចលនានារីសង្កាត់ប្ញស្សីកែវ ក៏បានផ្សព្វផ្សាយពីសមិទ្ធផលបក្ស និងគោលនយោបាយបង្រួបបង្រួមជាតិរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។
ជាមួយគ្នានោះដែរគណៈចលនានារីសង្កាត់ប្ញស្សីកែវ បានគូសបញ្ជាក់ថា អំណោយជីវិតក្នុងអំឡុងពេលកូវីដ ពីថ្នាក់ដឹករបស់គណបក្សប្រជាជន គឺ (វ៉ាក់សាំងកូវីដ) និងការទប់ស្កាត់បានល្អពីជង្ងឺកូវីដ១៩ ។
ចុងបញ្ចប់អង្គប្រជុំសំណេះសំណាល ក៏បានឧបត្ថម្ភថវិកាទ្រនាប់ដៃជូនដល់ពួកគាត់ក្នុងមួយនាក់ ១០,០០០៛ (ដប់ពាន់រៀលគត់) ដែលជាថវិការបស់សម្ដេចវិបុល សេនា ភក្តី សាយ ឈុំ ។ ជាការឆ្លើយតបមេគ្រួសារបក្សសមាជិកបក្ស សាខាបក្សភូមិបឹងសាឡាង បានថ្លែងអំណរគុណដោយពោលពាក្យយ៉ាងមានអត្ថន័យថា «ថវិកានេះតិចតួចមែនតែមានន័យ និងមានតម្លៃណាស់សម្រាប់ពួកគាត់» ៕