ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតី ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី (ខ.គ) ថ្មេីរជេីង ជូននាយទាហាន នាយទាហានរង និងពលទាហាន សម្រាប់ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចក្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី (ខ.គ) ថ្មេីរជេីង ជូននាយទាហាន នាយទាហានរង និងពលទាហាន សម្រាប់ឆ្នាំ២០២២ របស់តំបន់ប្រតិបត្ដិការសឹករងខេត្ត។
ក្នុងពិធីនោះ ក៏មានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ៕