**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភីនៃការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោលើកទី៦

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភីដែលបានចូលរួមក្នុងការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីហ្សត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោលើកទី៦នេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃការអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោតាំងពីឆ្នាំ១៩៩៨ ហើយរហូតដល់ឆ្នាំ២០២២នេះ គឺមានរយៈពេល២៤ឆ្នាំហើយ។

ការប្រកួតនៅឆ្នាំនេះមានការចូលរួមពីកីឡាករជាតិ-អន្តរជាតិសរុបប្រមាណ១៧២រូប។ ការប្រកួតនេះមានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរសនិងនារី។

ក្រោយបញ្ចប់ការប្រកួត កីឡាករជ័យលាភីក៏បានបង្ហាញឡើង និងទទួលបានកិត្តិយសពីសំណាក់សម្ដេចក្រឡាហោម ស ខេង ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភីទាំងនោះ។

សម្រាប់ពានរង្វាន់ជាក្រុម [West Course] រួមមាន៖
* លេខ១ បានទៅលើក្រុមកីឡាករដែលរួមមាន៖ សម្ដេចក្រឡាហោម ស ខេង នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ។
* លេខ២ បានទៅលើក្រុមកីឡាករដែលរួមមាន៖ លោកឧកញ៉ា ឈុន អូន លោកឧកញ៉ា សំអាង និងលោកឧកញ៉ា សៀន សូយ៉ានី។
* លេខ៣ បានទៅលើក្រុមកីឡាករដែលរួមមាន៖ លោកឧកញ៉ា លី ឃុនថៃ លោក ហាន់ ចឺ [Han Zhe] និងលោក សួស សារិទ្ធ។

សម្រាប់ពានឯកត្តជនផ្នែកនារី [Est Course] រួមមាន៖
* ពាននារី Gross Score បានទៅលើកីឡាការិនី Rann Sokouey។
* ពាននារី CGF-HDC លេខ១ បានទៅលើកីឡាការិនី Keo Sokneang។
* ពាននារី CGF-HDC លេខ២ បានទៅលើកីឡាការិនី Khun Longnich។

សម្រាប់ពានឯកត្តជនផ្នែកនារី [Est Course] រួមមាន៖
ប្រភេទពាន CGF-HDC៖
* ពានបុរស CGF-HDC លេខ១ បានទៅលើលោក Harm Vantha។
* ពានបុរស CGF-HDC លេខ២បានទៅលើលោក Ung Raksmey។
* ពានបុរស CGF-HDC លេខ៣ បានទៅលើលោក Pay Sam។

ប្រភេទពាន Gross Score៖
* ពានបុរស Gross Score លេខ១ បានទៅលើលោកឧកញ៉ា Ly Hong។
* ពានបុរស Gross Score លេខ២ បានទៅលើលោក Peou Pich Meta។
* ពានបុរស Gross Score លេខ៣ បានទៅលើលោក Seng Van Sieha។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនាថ្ងៃនេះដែរ ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាពរវាងអ្នកលេងកីឡាវាយកូនគោលផងដែរ។ កីឡាករដែលចូលរួមប្រកួតនេះ ភាគច្រើនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាក្រសួងស្ថាប័នរបស់រដ្ឋ អភិបាលខេត្ត ព្រមទាំងឯកអគ្គរាជទូត/រដ្ឋទូត បណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង