សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ថ្វាយ ប្រគេនជូនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក, នាយករង និងញាតិញោមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារនៃសព
ភ្នំពេញ៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា តំណាងក្រុមគ្រួសារសពញោមមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ សូមសម្តែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ប្រគេន និងជូនចំពោះ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈ។
សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង/ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារ ភ្ញៀវកិត្តិយស សីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃយាង និមន្ត និងអញ្ជើញចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតក្នុងពិធីបុណ្យសពញោមប្រុស លោកឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលជាពុទ្ធសាសនិកមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាព និងក្រុមញាតិ៕