ឯកឧត្តម អ៊ុំ រាត្រី និងលោក ហាន សាន់ខាំ អុកស៊ូ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរព្រះរាជកំណេីតព្រះយេស៊ូគ្រីស្ទ នឹងបាននាំយកអំណោយមួយចំនួនជូនមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបូរី
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ហាន សាន់ខាំ អុកស៊ូ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរព្រះរាជកំណេីតព្រះយេស៊ូគ្រីស្ទ នឹងបាននាំយកអំណោយមួយចំនួនមាន៖ អង្ករចំនួន ២តោន សៀវភៅ ២០០ក្បាល នំបុ័ង ១៣០នំនិង hot dogs ១៣០កញ្ចប់ ជូនមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបូរី៕